គោលនយោបាយការពារទិន្នន័យព័ត៌មានផ្ទាល់ខ្លួន

ក្រុមហ៊ុន Siam Kubota Corporation Co., Ltd.
ក្រុមហ៊ុន Siam Kubota Corporation Co., Ltd. (ហៅកាត់ថា “ក្រុមហ៊ុនយើង“) និងធ្វើការប្រមូល ប្រើប្រាស់ និងបើកបង្ហាញ (អាចហៅរួមគ្នាបានថា “ការវាយតម្លៃ”) ។ ដោយទិន្នន័យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដាក់ពាក្យបណ្តឹង ក៏ដូចជាបុគ្គលផ្សេងទៀត ដែលផ្តល់ព័ត៌មានទាំងបែបជាឯកសារ ឬអេឡិចត្រូនិក ឬចុះឈ្មោះដើម្បីរាយការណ៍អំពីឧប្បត្តិហេតុក្លែងបន្លំ ឬសកម្មភាពដែលផ្ទុយនឹងក្រមសីលធម៌របស់ក្រុមហ៊ុននៅលើគេហទំព័រ ឬកម្មវិធីដែលគ្រប់គ្រងដោយក្រុមហ៊ុន សាខា (អាចហៅរួមគ្នាថា “ម្ចាស់ពាក្យបណ្តឹងអ្នក“)

ទិន្នន័យព័ត៌មានផ្ទាល់ខ្លួនដែលយើងបានវាយតម្លៃ មានន័យថា ទិន្នន័យដែលអាចកំណត់អត្តសញ្ញាណដោយផ្ទាល់ ឬដោយប្រយោល ដូចជា ឈ្មោះ នាមត្រកូល អាស័យដ្ឋាន អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ និងលេខទូរសារ និងព័ត៌មានទំនាក់ទំនងផ្សេងទៀត មធ្យោបាយទំនាក់ទំនង ទិន្នន័យបច្ចេកទេសដូចជាអាសយដ្ឋាន IP ខូកី ទីតាំង និងឧបករណ៍ទំនាក់ទំនងចល័តដែលអ្នកប្រើជាដើម។

គោលបំណងនៃការវាយតម្លៃទិន្នន័យផ្ទាល់ខ្លួន ក្រុមហ៊ុនបានប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានណាមួយរបស់អ្នក ដើម្បីសាកសួរព័ត៌មានទាក់ទងនឹងបណ្តឹងតវ៉ាបន្ថែម ឬវាយតម្លៃអត្ថិភាព និងទម្ងន់នៃព័ត៌មានដែលផ្តល់ដោយអ្នកផ្តល់ព័ត៌មាន ដើម្បីជូនដំណឹងអំពីស្ថានភាពប្រតិបត្តិការ ហើយប្រើករណីដែលអ្នកផ្តល់ព័ត៌មានភ្លេចនូវលេខសម្ងាត់ដើម្បីពិនិត្យមើលស្ថានភាព សម្រាប់រក្សាសុវតិ្ថភាព ដើម្បីអនុវត្តទៅតាមគោលនយោបាយបស់ក្រុមហ៊ុន ទៅតាមផ្នែកច្បាប់ ក៏ដូចជានូវ ច្បាប់បទបញ្ជា សេចក្តីប្រកាស ឬបទបញ្ជាផ្សេងៗ ដែលពាក់ព័ន្ធ។

ការបើកបង្ហាញព័ត៌មានផ្ទាល់ខ្លួន ក្រុមហ៊ុនអាចបើកបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ភាគីទីបីដែលពាក់ព័ន្ធតែប៉ុណ្ណោះ។ ដោយនេះរួមបញ្ចូលទាំងក្រុមហ៊ុននៅក្នុងសាខារបស់យើង មិនថាស្ថិតនៅប្រទេសណាក៏ដោយនៅក្នុងសកលលោក ឬប្រតិបត្តិការដែលពាក់ព័ន្ធផ្សេងទៀត សម្រាប់ការវាយតម្លៃនូវគោលបំណងដូចបានរៀបរាប់ខាងលើ ក្នុងន័យនេះ តតិយជន ឬនីតិបុគ្គលដែលមានទីតាំងនៅបរទេស ត្រូវតែមានស្តង់ដារការពារទិន្នន័យផ្ទាល់ខ្លួនបានគ្រប់គ្រាន់ និង/ឬស្តង់ដារដែលអាចប្រៀបធៀបទៅនឹងច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនរបស់ប្រទេសថៃ។

រយៈពេលនៃការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន ក្រុមហ៊ុននឹងដំណើរការវាយតម្លៃ និងរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពេញមួយកំឡុងពេលដំណើរការបណ្ដឹងរបស់អ្នក ហើយនឹងបន្តរក្សារយៈពេល 10 ឆ្នាំចាប់ពីថ្ងៃបញ្ចប់ទំនាក់ទំនង ឬអាចយូរជាងនេះ ប្រសិនបើច្បាប់អនុញ្ញាត ។

សិទ្ធិរបស់អ្នកដោយអនុលោមតាមច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន អ្នកមានសិទ្ធិ (1) ដកការយល់ព្រមរបស់អ្នក (2) ស្នើសុំឱ្យក្រុមហ៊ុនលុប ឬធ្វើអោយមិនអាចបញ្ជាក់ពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបាន (3) ស្នើអោយក្រុមហ៊ុនផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងទម្រង់ដែលអាចអានបាន ឬទម្រង់ដែលប្រើជាទូទៅដោយឧបករណ៍ស្វ័យប្រវត្តិទៅកាន់អ្នកដែលគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត។ (4) ការជំទាស់ចំពោះការប្រមូល ការប្រើប្រាស់ ឬការបើកបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬស្នើសុំឱ្យក្រុមហ៊ុនផ្អាកការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួននោះ (5) ស្នើសុំការចូលប្រើ និងទទួលបានច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក (6) ស្នើសុំឱ្យក្រុមហ៊ុនធ្វើការប្រតិបត្តិការរឿងទិន្នន័យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមានភាពត្រឹមត្រូវ ពេញលេញ និងជាបច្ចុប្បន្ន។ (7) ប្តឹងទៅអាជ្ញាធរ ឬអាជ្ញាធរត្រួតពិនិត្យសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន ក្នុងកម្រិតដែលច្បាប់តម្រូវ។ ក្នុងករណីដែលក្រុមហ៊ុនបានដំណើរការសំណើរបស់អ្នករួចហើយ ក្រុមហ៊ុនប្រហែលជាមិនអាចផ្តល់សេវាកម្មផ្នែកខ្លះបានទៀតទេ ដូចជាការណែនាំផលិតផល ឬសេវាកម្មដែលអ្នកមានសិទ្ធនឹងទទួលទៀតនោះទេ ។

ព័ត៌មានអនិតិជន ក្នុងករណីអ្នកជាអនីតិជន (បុគ្គលដែលមានអាយុក្រោម 20 ឆ្នាំ) ក្រុមហ៊ុននឹងដំណើរការវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅតាមទិន្ន័យព័ត៌មានលម្អិតដែលបានបញ្ជាក់នៅក្នុងគោលការណ៍នេះ។ ដោយដំណើរការវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកធ្វើឡើងដើម្បីជាផលប្រយោជន៍ស្របច្បាប់របស់យើង។ ក្នុងការជូនដំណឹងអំពីស្ថានភាពនៃប្រតិបត្តិការ និងទំនាក់ទំនងសាកសួរព័ត៌មាននូវពាក្យបណ្តឹងបន្ថែមជាមួយអ្នកតែប៉ុណ្ណោះ

ទាក់ទងមកយើងខ្ញុំ ប្រសិនបើអ្នកមានចម្ងល់ណាមួយទាក់ទងអំពីគោលនយោបាយការគ្រប់គ្រងទិន្នន័យព័ត៌មានផ្ទាល់ខ្លួន ឬមានបំណងចង់ប្រើប្រាស់សិទ្ធទាក់ទងនឹងការវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចទាក់ទងមកយើងខ្ញុំតាមរយៈ E-mail: [email protected]KUBOTA Connect: 02-0291747